Advantage:
ផលិតផលថែទាំរថយន្ត ធឺថលវ៉ែក (Turtle Wax) ជាផលិតផលថែទាំរថយន្តលំដាប់ថ្នាក់អន្តរជាតិ មានគុណភាពខ្ពស់ នាំចូលពីសហរដ្ឋអាមេរិច ធានាថាយានយន្តរបស់លោកអ្នកនឹងនៅថ្មីរហូត ។
មុខងារ នឹងការប្រើប្រាស់
-Turtle Wax Express Shine Spry ជាស្រ្ពាយបាញ់ប៉ូលាយានយន្តឲ្យភ្លឺរលោង មានចំណុះ473ml មានប្រេងកាណូបាដែលមានប្រសិទ្ធិភាពធ្វើឲ្យភ្លឺរលោងបានយូរ ជួយឲ្យថ្នាំយានយន្តលោកអ្នកភ្លឺរលោងចែងចាំងជាទីគាប់ចិត្ត ។ របៀបប្រើៈ ក្រោយពីលាងយានយន្តរួចត្រូវធ្វើវាឲ្យស្ងួតនិងនៅកន្លែងគ្មានពន្លឺថ្ងៃ បន្ទាប់មកក្រឡុកស្រ្ពាយឲ្យសព្វ រួចបាញ់ទៅលើយានយន្តចំងាយពី 15-20cm ហើយជូតនឹងកន្សែងស្អាតស្ងួតទន់ឲ្យស្ងួតថ្នាំជាការស្រេច។
-Turtle Wax Super Hard Shell Car Wax ជាប្រភេទជែលប៉ូលាយានយន្តឲ្យភ្លឺរលោង មានចំណុះ 270g ជួយការពារថ្នាំយានយន្តរបស់លោកអ្នកឲ្យនៅភ្លឺរលោងរហូតដល់ ១២ខែ ។ របៀបប្រើៈ ក្រោយពីលាងយានយន្តរួចត្រូវធ្វើវាឲ្យស្ងួត និងនៅកន្លែងគ្មានពន្លឺថ្ងៃ បន្ទាប់មកយកជែលប៉ូលារលោងដាក់ទៅលើឧបករណ៍សំរាប់ប៉ូលាហើយខាត់នៅលើយានយន្ត ឬដាក់នៅលើកន្សែងស្អាតស្ងួតទន់ក្នុងបរិមាណសមរម្យ ហើយជូតទៅលើយានយន្តរបស់លោកអ្នកឲ្យសព្វជាការស្រេច ។
-Turtle Wax Super Hard Shell Car Wax ជាប្រភេទជែលប៉ូលាយានយន្តឲ្យភ្លឺរលោង មានចំណុះ 397g ជួយការពារថ្នាំយានយន្តរបស់លោកអ្នកឲ្យនៅភ្លឺរលោងរហូតដល់ ១២ខែ ។ របៀបប្រើៈ ក្រោយពីលាងយានយន្តរួចត្រូវធ្វើវាឲ្យស្ងួត និងនៅកន្លែងគ្មានពន្លឺថ្ងៃ បន្ទាប់មកយកជែលប៉ូលារលោងដាក់ទៅលើឧបករណ៍សំរាប់ប៉ូលាហើយខាត់នៅលើយានយន្ត ឬដាក់នៅលើកន្សែងស្អាតស្ងួតទន់ក្នុងបរិមាណសមរម្យ ហើយជូតទៅលើយានយន្តរបស់លោកអ្នកឲ្យសព្វជាការស្រេច ។
-Turtle Wax Tie Foam & Shine ជាប្រភេទស្រ្ពាយប៉ូលាសំបកកង់រថយន្ត មានចំណុះ 510g ជួយការពារសំបកកង់កុំឲ្យប្រេះ ធ្វើឲ្យសំបកកង់ខ្មៅភ្លឺរលោងស្រស់ស្អាត អាចការពារប្រឆាំងនឹងកាំរស្មី UV ធ្វើឲ្យសំបកកង់ប្រើបានយូរ ។ របៀបប្រើៈ ត្រូវក្រឡុកស្រ្ពាយឲ្យសព្វហើយបាញ់ទៅលើសំបកកង់យានយន្តឲ្យសព្វ (មិនបាច់ចូតចេញទេ) ជាការស្រេច ។
-Turle wax Super Protectant ជាប្រភេទស្រ្ពាយប៉ូលាតាប៉្លូយានយន្ត មានចំណុះ 307g ជួយការពារតាប៉្លូកុំឲ្យប្រេះ និងសាកពណ៌ ការពារស្បែក ជ័រ ប្លាស្ទិច ប្រឆាំងនឹងកាំរស្មី ផ្ដល់នូវ ភាពភ្លឺចែងចាំងរលោងគួរជាទីគាប់ចិត្ត ។ របៀបប្រើៈ ត្រូវក្រឡុកស្រ្ពាយឲ្យសព្វហើយបាញ់ទៅលើតាប្លូដែលបានជូតស្អាតហើយស្ងួត បន្ទាប់មកយកកន្សែងទន់ស្អាតទៅជូតឲ្យស្ងួត ជាការស្រេច ។
-Turrle Wax Zip Wax Car Wash 64oz ជាប្រភេទសាប៊ូលាងយានយន្ត មានចំណុះ 1.892L ជួយសំអាតធូលី និងស្នាមប្រឡាក់លើរថយន្ត ការពារថ្នាំរថយន្តកុំឲ្យឆាប់សាកពណ៌ មិនបណ្ដាលឲ្យឆ្កូតដល់ថ្នាំយានយន្ត ។ របៀបប្រើៈ ចាក់លាយជាមួយនឹងទឹកត្រជាក់ក្នុងបរិមាណសមរម្យ ហើយធ្វើការលាងសំអាតរថយន្តរបស់លោកអ្នកជាការស្រេច ។
-Turtle Wax Oxy Power Out Upholstery Cleaner ជាប្រភេទស្រ្ពាយសំអាតកៅអី សាឡុង និងប្រដាប់ប្រើប្រាស់ធ្វើពីក្រណាត់ ឬកម្ញី មានចំណុះ 510g មានក្លិនក្រអូប និងជួយកំចាត់ក្លិនអាក្រក់ដូចជាបារី ម្ហូបអាហារជាដើម ជាផលិតផលលក់ដាច់ជាងគេបំផុត ។ របៀបប្រើៈ ត្រូវក្រឡុកស្រ្ពាយឲ្យសព្វហើយបាញ់ទៅលើកៅអី សាឡុង និងប្រដាប់ប្រើប្រាស់ធ្វើពីក្រណាត់ ឬកម្ញី ហើយយកច្រាសទៅដុសរហូតដល់បាត់ពពុះទើបឈប់ ។
-Turtle Wax F21 Wheel Cleaner ជាប្រភេទស្រ្ពាយប៉ូលាយ៉ាន់ មានចំណុះ 769ml ជួយសំអាតភាពកខ្វក់ដែលជាប់នឹងថាសយានយន្ត កំចាត់កំទេចកៅស៊ូ និងស្នឹមដែលជាប់នឹងថាសយានយន្ត ការពារថាសកង់ ក្រូម៉េ និងអាលុយមីញ៉ូមឲ្យភ្លឺរលោង ។ របៀប្រើៈ បាញ់វាទៅលើថាសយ៉ាន់កង់យានយន្តឲ្យសព្វ ហើយរង់ចាំប្រហែល ៥វិនាទីដើម្បីឲ្យវាធ្វើការកំចាត់ធូលី និងភាពកខ្វក់រួចបាញ់ទឹកលាងសំអាតជាការស្រេច ។
-Turtle Wax Black Detailer ជាប្រភេទស្រ្ពាយប៉ូលារលោង ប្រើសំរាប់យានយន្តដែលមានពណ៌ខ្មៅ ឬពណ៌ស្រគាំនឹងខ្មៅ មានចំណុះ 680ml ជួយឲ្យថ្នាំយានយន្តលោកអ្នកភ្លឺរលោងចែងចាំងជាទីគាប់ចិត្ត ។ របៀបប្រើៈ ក្រោយពីលាងយានយន្តរួចត្រូវធ្វើវាឲ្យស្ងួតនិងនៅកន្លែងគ្មានពន្លឺថ្ងៃ បន្ទាប់មកក្រឡុកស្រ្ពាយឲ្យសព្វ រួចបាញ់ទៅលើយានយន្តចំងាយពី 15-20cm ហើយជូតនឹងកន្សែងស្អាតស្ងួតទន់ឲ្យស្ងួតថ្នាំជាការស្រេច។
Disadvantage:
Usage: