Advantage:
ជាផលិតផលថែទាំផ្នែកខាងក្នុងរថយន្ត និងជួយធ្វើឲ្យរថយន្តរបស់លោកអ្នកមានដំណើរការកាន់តែស្រួល នាំចូលពីសហរដ្ឋអាមេរិច ។
Johnsen's Oil Treatment ជាប្រេងជំនួយក្រវ៉ាត់ ជួយធ្វើឲ្យម៉ាស៊ីនស្ងាត់ល្អ អាចកាត់បន្ថយ ការស៊ីប្រេងរំអិល ធ្វើឲ្យក្រវ៉ាត់ប្រើបានយូរ បន្ថែមភាពរំអិល និងបង្កើនថាមពលឲ្យម៉ាស៊ីនយានយន្ត ។ របៀបប្រើៈ នៅពេលប្ដូរប្រេងម៉ាស៊ីន ត្រូវចាក់ចាក់ប្រេងជំនួយក្រវ៉ាត់មួយដបចូលក្នុងម៉ាស៊ីនរួចទើបបន្ថែមប្រេងរំអិលឲ្យគ្រប់កំរិតជាការស្រេច មានចំណុះ 355ml ។
-Johnsen’s Fuel Injector Cleaner ជាប្រេងជំនួយសាំង អាចលាងសំអាតប្រព័ន្ធម៉ាស៊ីនសាំងធ្វើឲ្យប្រព័ន្ធចំហេះរថយន្តដំណើរការស្រួលស៊ីសាំងតិច ។ របៀបប្រើៈ មួយដបមានចំណុះ 355ml ប្រើជាមួយសាំងចំណុះចាប់ពី ៤០ល-៦០ល ។ ចាក់ប្រេងជំនួយសាំងចូលមុនរួចទើបចាក់សាំងឲ្យពេញដើម្បីឲ្យជាតិថ្នាំលាយសព្វ ប្រើពី ៣-៤ខែម្ដង ។
-Johnsen’s Diesel Fuel Conditioner ជាប្រេងជំនួយម៉ាស៊ូត អាចលាងសំអាតប្រព័ន្ធម៉ាស៊ីនម៉ាស៊ូត ជួយធ្វើឲ្យប្រព័ន្ធចំហេះរថយន្តដំណើរការស្រួលស៊ីប្រេងតិច ស្រួលបញ្ឆេះនៅពេលព្រឹក ។ របៀបប្រើៈ មួយដបមានចំណុះ 355ml ប្រើជាមួយប្រេងម៉ាស៊ូតចំណុះចាប់ពី ៤០ល-៦០ល ។ ចាក់ប្រេងជំនួយម៉ាស៊ូតចូលមុនរួចទើបចាក់ប្រេងឲ្យពេញដើម្បីឲ្យជាតិថ្នាំលាយសព្វ ប្រើពី ៣-៤ខែម្ដង ។
-Johnsen’s Carburetor/Choke Cleaner ជាស្រ្ពាយបាញ់សំអាតប៊េន មានចំណុះ 461g ជួយ លាងកំណកធូលី ធ្វើឲ្យម៉ាស៊ីនឆេះស្រួល ។ របៀបប្រើៈ ដោះកអ៊ែរ រួចបញ្ឆេះម៉ាស៊ីន ហើយបាញ់ស្រ្ពាយចូល បញ្ឆេះចោលរហូតដល់ហូរទឹកតាមបំពង់ស៊ីម៉ាំងទើបឈប់ ។
-Johnsen’s Engine Decreaser ជាស្រ្ពាយបាញ់សំអាតម៉ាស៊ីន មានចំណុះ 453g ជួយសំអាតខ្លាញ់គោ ប្រេង និងសារធាតុផ្សេងៗដែលជាប់នឹងផ្ទៃម៉ាស៊ីន ធ្វើឲ្យផ្ទៃម៉ាស៊ីនស្អាត ហាក់បីដូចជាម៉ាស៊ីននៅថ្មីដដែល ។ របៀបប្រើៈ បាញ់ស្រ្ពាយនៅលើផ្ទៃម៉ាស៊ីនពេលនៅ ក្ដៅល្មមរួចទុកចោលប្រហែល ១០នាទី បន្ទាប់មកទើបបាញ់ទឹកលាងជាការស្រេច ងាយស្រួលប្រើចំណេញពេលវេលា ។
-Johnsen’s Radiator Flush ជាប្រេងលាងសំអាតធុងទឹកដែលកាន់ស្នឹម និងច្រែះមានចំណុះ 355ml ប្រើសំអាតមុនពេលចាក់ថ្នាំធុងទឹកថ្មី ធ្វើឲ្យធុងទឹកប្រើបានយូរ ចរន្តទឹករត់បានស្រួល ។ របៀបប្រើៈ បើកគំរបធុងទឹករួចចាក់ប្រេងលាងសំអាតធុងទឹកចូលបញ្ឆេះម៉ាស៊ីនចោលប្រហែលពី ១០ទៅ១៥នាទី រួចបង្ហូរចោលទើបចាក់ថ្នាំធុងទឹកថ្មីចូលជាការ ស្រេច ។
Disadvantage:
Usage: